Why Surgery

  • ហេតុអ្វីចាំបាច់វះកាត់?
    ចំពោះការធាត់ធ្ងន់ធ្ងរ ពិបាកនឹងទទួលបានប្រសិទ្ធិភាពកែលំអទម្ងន់ ប្រសិនបើគ្រាន់តែពឹងផ្អែកទៅលើរបបទទួលទាននិងធ្វើចលនា។ ដោយហេតុនេះហើយ នៅឆ្នាំ១៩៩៧ អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ធាត់គឺជាជម្ងឺមួយប្រភេទ ហើយសមាគមវេជ្ជសាស្ត្រអាមេរិក AMA ក៏បានអោយដឹងថា ក្នុងមួយឆ្នាំប្រទេសនេះ ត្រូវចំណាយអស់ជាង ១៥០ពាន់លានUSDទាក់ទិនដល់ការព្យាបាលជំងឺធាត់។ ខ្លឹមសារខាងលើនេះ បង្ហាញអោយយើងដឹងថា ធាត់គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដូចនឹងជំងឺទឹកនោមផ្អែមដែរ ដោយវានឹងបង្កអោយមានរោគអាការៈដ៏គួរអោយភ័យខ្លាចជាច្រើន។. ការដែលមនុស្សម្នាក់ពឹងផ្អែកទៅលើរបបទទួលទាននិងរបៀបធ្វើសកម្មភាពប្រចាំថ្ងៃហើយសម្រកទម្ងន់បានប៉ុន្មានគីឡូក្រាមគឺមិនពិបាកទេ ប៉ុន្តែចំពោះមនុស្សដែលមានទម្ងន់ ៨០គីឡូក្រាមឬ១០០ គីឡូក្រាម គឺមិនមែនដោយសារពួកគេមិនចង់ប្រឹងទេ តែដោយសារខួរក្បាលនិងអ័រម៉ូនរបស់ពួកគេបានជះឥទ្ធិពលដល់ការប្រព្រឹត្តនិងលទ្ធភាពមេតាបូលីករបស់ពួកគេធ្វើអោយទម្ងន់ចេះតែកើនឡើងមិនថយ។ ព្យាយាមទប់ខ្លួនឯង គឺពិតជាមិនងាយស្រួលទេ ដើម្បីសម្រកបានប៉ុន្មានគីឡូក្រាម ប៉ុន្តែដោយសារយន្តការការពារសាមញ្ញ ដោយហេតុនេះ ក្នុងរយៈពេលមួយដ៏ខ្លីរាងកាយនឹងប្រមូ លផ្ដុំបរិមាណកំដៅឆាប់រហ័ស ហើយធ្វើអោយទម្ងន់ កើនឡើងឆាប់រហ័សឡើងវិញនិងធ្ងន់ជាងទម្ងន់ ដើមច្រើន ហើយនេះមិនមែនដោយសារពួកគេ មិនចង់ព្យាយាមទេតែវាជាប្រតិកម្មស្វ័យការពាររាងកាយ ដែលវិស័យវេជ្ជសាស្ត្របានប្រកាសបកស្រាយ។.

ទិន្នន័យស្រាវជ្រាវបានបង្ហាញថា ការវះកាត់គឺជាវិធានការមូលដ្ឋាន និងមានប្រសិទ្ធិភាពបំផុត ចំពោះជំងឺធាត់។ តាមរយៈមុខវះដ៏តូច និងធ្វើការ លើក្រពះ ឬពោះវៀន ជួយអោយអ្នកជំងឺធាត់ជ្រុលអាចបង្រួញចំណុះនៃក្រពះឬអាចកែប្រែយន្តការបញ្ចេញអ័រម៉ូន ធ្វើអោយតម្រូវការ និងចំណង់ឃ្លានរបស់អ្នកជំងឺថយចុះ ហើយក៏អាចធ្វើអោយអន់ថយជំងឺទឹកនោមផ្អែម នេះហើយសុទ្ធតែជាកំលាំងជំរុញអោយការវះកាត់សម្រកទម្ងន់មេតាបូលីកទទួលបានសមិទ្ធផលនិងរីកសាយភាយលើទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំកន្លងមក។ .

អាស្រ័យដោយសារកើតចេញនូវជំងឺផ្សេងៗទាក់ទងដល់ជំងឺធាត់អង្គការសុខាភិបាលអន្តរជាតិ ទាំងអស់មិនត្រឹមតែទុកអោយអ្នកជំងឺបង់ថ្លៃព្យាបាលធំៗប៉ុណ្ណោះទេពួកគេក៏ធ្វើអោយថយចុះ នូវគុណភាពរស់នៅរបស់គ្រួសារនិងអ្នកជំងឺថែមទាំងមានទស្សនៈអសកម្មចំពោះជីវិតខ្លួន។ វិទ្យាស្ថានស្រាវជ្រាវជាតិអំពីសុខភាព(National Institutes of Health,NIH) ក៏បានបង្ហាញថា អ្នកជំងឺធាត់ក្នុងរយៈពេលយូរ ងាយកើតជំងឺផ្សេងទៀតដូចខាងក្រោមនេះ ហើយអ្នកជំងឺធ្ងន់ធ្ងរ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតផង៖

    1. 2 ជំងឺទឹកនោមផ្អែមប្រភេទ២
    2. ស្ទះសសៃឈាម ជំងឺបេះដូង ខ្យល់ចាប់
    3. ជំងឺបង្គុំមេតាបូលីក
    4. បាត់ងងុយ ពិបាកដកដង្ហើម
    5. ដុំសាច់
    6. រលាកសន្លាក់ ចុះទន់ខ្សោយ
    7. គីស
    8. គ្មានកូន
    9. អាយុខ្លី

វះកាត់មិនមែនដើម្បីតែសម្ភស្សមួយមុខទេគឺថែមទាំងដើម្បីជួយអោយលោកអ្នកដណ្ដើមបានមកវិញនូវសិទ្ធិជាម្ចាស់នៃរាងកាយ!!

Metabolic Syndrome

ជំងឺបណ្ដុំមេតាបូលីក៖
ជំងឺបណ្ដុំមេតាបូលីកគឺជាក្រុមជំងឺមួយរួមមាន៥កត្តាដ៏គ្រោះថ្នាក់ នឹងធ្វើអោយកើនឡើងគួរអោយកត់សម្គាល់នូវឱកាសលេចចេញនូវជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬខ្យល់ចាប់។ ប្រសិនបើលោកអ្នកមានច្រើនជាង៣ភាគ៥កត្តានានាដូចខាងក្រោម មានន័យថា លោកអ្នកបានកើតជំងឺបណ្ដុំមេតាបូលីក៖

    1. ចង្កេះហួសពី៖
    2. 35 inch (90cm) ចំពោះបុរស និង 31 inch (80cm) ចំពោះនារី

    3. សំពាធឈាម៖
    4. 130/85 mmHg ឬខ្ពស់ជាង

    5. បរិមាណខ្លាញ់ Triacid TG៖
    6. 150mg/dL ឬខ្ពស់ជាង

    7. កំហាប់ Cholesterol
    8. ទាបជាង 40mg/dL ចំពោះបុរស និង ទាបជាង 50mg/dL ចំពោះនារី

    9. បរិមាណជាតិស្ករក្នុង ឈាមនៅពេលពោះទំនេរ (AC Suger)៖
    10. ខ្ពស់ជាង 100 mg/dL