Welcome to the center for

Metabolic Surgery and Weight Loss Surgery

Welcome to
BMI Medical Center

ខ្ញុំចង់ប្រាប់លោកអ្នកថាយើងខ្ញុំបានទទួលជោគជ័យក្នុងការជួយមនុស្សជាង៤០០០នាក់ដូចជាលោកអ្នកឲ្យបានសំរេចនូវក្ដីប្រាថ្នារបស់ខ្លួន។!

ខ្ញុំដឹងថាលោកអ្នកបានប្រើគ្រប់វិធីសាស្ត្រដើម្បីសម្រកទម្ងន់ប៉ុន្តែប្រឈមមុខនឹងការឡើងចុះនៃទម្ងន់នេះ គឺវាគ្រប់គ្រាន់នឹងធ្វើអោយលោកអ្នកមានអារម្មណ៍ថាគ្មាននៅសល់ទេកំលាំងកំហែងនោះ។ គួបផ្សំជាមួយនឹងក្រសែភ្នែករបស់អ្នកដទៃ ហើយសុខភាពកាន់តែចុះខ្សោយទៅទៀតនោះ ធ្វើអោយលោកអ្នកចង់អោយតែខ្លួនឯងបានដូចកាលពីមុនវិញ ដោយអាចឡើងចុះជណ្ដើរយ៉ាងងាយស្រួល ឬសាមញ្ញបំផុតក៏អាចចងខ្សែស្បែកជើងដោយខ្លួនឯងបានដែរ។.

វះកាត់គឺជាផ្នែកមួយនៃដំណើរការសម្រកទម្ងន់ កងជួរគ្រូពេទ្យជំនាញយើងខ្ញុំនឹងធ្វើការវាយតម្លៃ ណែនាំលោកអ្នកអំពីមធ្យោបាយនិងវិធីសាស្ត្រក្នុងដំណើរការនោះ ហើយយើងខ្ញុំក៏ប្រើប្រាស់ របៀបខុសៗគ្នាដើម្បីពិគ្រោះជាមួយលោកអ្នក ឬក៏ផ្ដល់នូវមតិយោបល់ ក៏ដូចជាប្រឹក្សាជូនលោកអ្នក។ ការទទួលយល់ព្រម វះកាត់សម្រកទម្ងន់ ឬវះកាត់ជំងឺទឹកនោមផ្អែមគឺជាការសម្រេចចិត្តមួយដ៏មាន សារសំខាន់ សម្រេចចំពោះជីវិតរស់នៅទៅអនាគត។ យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងធ្វើការគិតគូរអោយបានច្បាស់លាស់អំពីបញ្ហានេះ។ យើងខ្ញុំមានកិត្តិយសណាស់នៅពេលបានផ្ដល់ព័ត៌មានទាំងនេះជូនលោកអ្នក ហើយយើងខ្ញុំនឹងឆ្លើយបកស្រាយគ្រប់ចម្ងល់របស់លោកអ្នកផងដែរ។!

Why Us

វិទ្យាស្ថានវេជ្ជសាស្ត្រនិងឱសថសាស្ត្រចិន

ឆ្នាំ២០១២និង២០១៣ វិទ្យាស្ថានវេជ្ជសាស្ត្រនិងឱសថសាស្ត្រចិននាំមុខសាកលវិទ្យាល័យចរាចរស៊ៀងហៃ ក្នុងការវាយតម្លៃបញ្ចូលក្នុងបញ្ជីឈ្មោះសាកលវិទ្យាល័យឈានមុខលើពិភពលោកហើយវិទ្យាសា្ថនវេជ្ជសាស្ត្រនិងឱសថសាស្ត្រចិនបានជាប់ឈ្មោះក្នុងបញ្ជីរាយនាម៤៥០សាកលវិទ្យាល័យឈានមុខរបស់ពិភពលោក ក្នុងវិស័យវេជ្ជសាស្ត្រគ្លីនិក និងឱសថសាស្ត្រ ចំណែកវេជ្ជសាស្ត្រចិនត្រូវបានបញ្ចូលក្នុងបញ្ជី១៥០ វេជ្ជសាស្ត្រជួរមុខលើពិភពលោក។ មន្ទីរពេទ្យ មិនត្រឹមតែផ្ដោតទៅលើការព្យាបាលជំងឺតែមួយមុខទេ ក្នុងនោះក៏ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលធនធានផ្នែកសុខាភិបាលអនាគតផងដែរ។!

ឧទ្ទេសនាមអំពីវេជ្ជបណ្ឌិត HUANG, CHIH-KUN

វេជ្ជបណ្ឌិត HUANG, CHIH-KUN គឺជាប្រធានសមាគមជំនួយជំងឺធាត់តៃវ៉ាន់( T.O.S.A) និងជា ប្រធានស្ថាបនិកសម្ព័ន្ធមិត្តឧត្តមភាពអន្តរជាតិ(I.E.F)។ ព្រមជាមួយគ្នានោះ គាត់ក៏ជាប្រធា នមជ្ឈមណ្ឌលវេជ្ជសាស្ត្រមេតាបូលីកអន្តរជាតិ ស្ថិតក្នុងវិទ្យាស្ថានវេជ្ជសាស្ត្រនិងឱសថសាស្ត្រចិន-តៃវ៉ាន់ និងរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវះកាត់ Body science & Metabolic disorders International (B.M.I) Medical Center។

Patient Stories

Miss.Liu

Miss.Chen

Miss.Chen

Mr.Chen

Get A Free Quote / Need a Help ? Contact Us